SOP ផ្តល់ទិដ្ឋាការចេញ និងទិដ្ឋាការពិសេសK
ប្រភព៖ បង ផល វាយអក្សរជូន (2026-08-11)
I. ការដាក់ពាក្យស្នើសុំទិដ្ឋាការចេញ
ទីតាំងទទួលពាក្យ
- អគ្គនាយកដ្ឋានអន្តោប្រវេសន៍
- អាកាសយានដ្ឋានអន្តរជាតិទាំង ០៣ (ក្នុងករណីចាំបាច់ និងបន្ទាន់បំផុត)
ឯកសារត្រូវភ្ជាប់
- បំពេញពាក្យសុំទិដ្ឋាការចេញ
- លិខិតឆ្លងដែន ឬឯកសារណាមួយដែលមានតម្លៃស្មើ
- រូបថត ៤x៦ ចំនួន ០១ សន្លឹក
ករណីពិសេស
- ជ្រុះបាត់/ចោរលួច: ពាក្យបណ្តឹង + កំណត់ទូត
- ក្មេងកើតនៅកម្ពុជា: សំបុត្រកំណើត + កំណត់ទូត + លិខិតឆ្លងដែនឪពុក-ម្តាយ
- ទណ្ឌិតដោះលែង: សាលក្រមស្ថាពរ + ដីកាបង្គាប់ + លិខិតដោះលែង
ការស្រាវជ្រាវ
មន្ត្រីជំនាញត្រូវស្នើសុំការសហការពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (N8) ដើម្បីស្រាវជ្រាវដំណើរចូល-ចេញ និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍។
II. ការដាក់ពាក្យស្នើសុំទិដ្ឋាការពិសេសK
ករណីពិសេស
- ជ្រុះបាត់/ចោរលួច: ពាក្យបណ្តឹង + ឯកសាររដ្ឋបាលកម្ពុជា + កំណត់ទូត
- ក្មេងកើតនៅកម្ពុជា មានសញ្ជាតិខ្មែរពីកំណើត: សំបុត្រកំណើត + កំណត់ទូត + លិខិតឆ្លងដែនឪពុក-ម្តាយ + ឯកសាររដ្ឋបាលកម្ពុជា
ដំណើរការ
- ស្រាវជ្រាវ → ផ្ទៀងផ្ទាត់ជាមួយ N8
- បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធអន្តោប្រវេសន៍
- ព្រីន្ទ QR Code
- បិទទៅលើលិខិតឆ្លងដែន
- ប្រគល់ជូនភ្ញៀវបរទេស
ចំណាំ: ចំពោះជនបរទេសអន្តោប្រវេសន៍មានសញ្ជាតិខ្មែរពីកំណើត ដែលមានជាប់ឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យមុខសញ្ញា ត្រូវផ្តល់ព័ត៌មានបឋមជូនថ្នាក់ដឹកនាំ និងត្រៀមរៀបចំចំណាត់ការបន្តតាមនីតិវិធី។